ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ដ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈនៅក្នុងភូមិព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់


នៅព្រឹក ថ្ងៃ ទី ២៤ ខែ តុលា ឆ្នាំ ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ នៅក្នុងភូមិព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ។

សារសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់ទំហំផ្ទៃដីជូនប្រជាពលរដ្ឋក្នុងការធ្វើប្លង់កម្មសិទ្ធដីធ្លី និងការកំណត់ទំហំទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ជាទ្រព្យសម្បតិ្តសាធារណៈ ដែលជួយជាប្រយោជន៍រួមក្នុងការប្រើប្រើស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុក ឃុំ ភូមិ។ មន្ទីរ រៀបចំ ដែន ដី នគរូបនីយកម្ម នឹងសំណង់ខេត្តកំពង់ចាម។