លោក យី វណ្ណះ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន បាននាំយក ថវិកាចំនួន ៤.០០០.០០០៛ (បួនលានរៀល) ជាប្រាក់បេឡា មរណៈ សង្គ្រោះ ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន ចំនួន ០១ គ្រួសារ រស់នៅភូមិកំពង់ស្ដីក្រោម ឃុំកំពង់រាប


ស្រុកកោះសូទិន៖ កាលនារសៀលថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក អ៉ឹម ស៊ាងឌី ស្នងការរង តំណាងដល់ខ្ពង់ខ្ពស់ លោក ឧត្ដមសេនីយ៍ ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកំពង់ចាម និងលោក យី វណ្ណះ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន និងជាប្រធានកិត្តិយស ស.អ.ក ស្រុក និងសមាជិក-សមាជិកា ពាក់ព័ន្ធទាំងអស់ក្នុង ស្រុកកោះសូទិន បាននាំយក ថវិកាចំនួន ៤.០០០.០០០៛ (បួនលានរៀល) ជាប្រាក់បេឡា មរណៈ សង្គ្រោះ ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន ចំនួន ០១ គ្រួសារ។

១.សពឈ្មោះ ម៉េង ស្រឿន ភេទស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិ កំពង់ស្ដីក្រោម ឃុំ កំពង់រាប ស្រុក កោះសូទិន ខេត្កកំពង់ចាម ដែលបានទទួល មរណភាព កាលពីថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៣ ដោយ រោគាពាធ ។