នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ព្រះចរិយាឧត្តម ស៊ាង លាង ព្រះរាជាគណៈកិត្តិយស និងជាព្រះនាគសត្ថាបាឡាត់គណខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម អមដំណើរដោយព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណទាំង១០ក្រុង/ស្រុក ព្រមទាំង លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បាននិមន្ត និងអញ្ជើញបង្សុកូលឧទ្ទិសមហាកុសលប្រគេនព្រះវិញ្ញាក្ខន្ធព្រះសព ព្រះសាសនមង្គល ហ្វាន់ ហឿន ព្រះរាជាគណៈកិត្តិយស និងជាព្រះវិមលសាគរ មេគណខេត្តព្រះសីហនុ ដែលបានអនិច្ចធម្មកាលពីថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្ដព្រះសីហនុ ៕
សាលាគណខេត្តកំពង់ចាម សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមនៃខេត្តព្រះសីហនុ និងក្រុមញាតិនៃព្រះសព។