ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ និងឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយអធិករណ៍ករណីវត្ដគិរីមុនីសារវ័ន្ត ហៅវត្តជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ


ស្រុកបាធាយ៖ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម និងឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយអធិករណ៍ករណីវត្ដគិរីមុនីសារវ័ន្ត ហៅវត្តជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្ដកំពង់ចាម ។