ក្រុមការងារចុះជួយភូមិទួលសំបួរ ព្រមទាំងសហការី បាននាំយក អំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានិតចែកជូនដល់សមាជិកបក្សដែលមានជីវភាពទីទាល់ក្រ ចំនួន ០៥គ្រួសារ នៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់


ស្រុកស្ទឹងត្រង់ ៖ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ លោក ហេង វុទ្ធី សមាជិក អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ គណបក្ស ខេត្ត អនុប្រធាន ក្រុម ការងារ ថ្នាក់ កណ្តាល ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានចាត់លោក ណា ចេ អនុប្រធានក្រុមការងារចុះជួយភូមិទួលសំបួរ ព្រមទាំងសហការី បាននាំយក អំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុម ការងារ ថ្នាក់ កណ្តាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនដល់សមាជិកបក្សដែលមានជីវភាពទីទាល់ក្រ ចំនួន ០៥គ្រួសារ នៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។

ជាមួយគ្នានេះអំណោយដែលទទួលបានក្នុងមួយគ្រួសារៗ  ចំនួនរួមមាន៖ ថវិកា៥មុឺនរៀល និងគ្រឿង ឧបភោគបរិភោគមួយចំនួន ។ ក្នុងនោះដែរ ក្រុមការងារ បានឧបត្ថម្ភ ជូនលោកប្រធាន-អនុប្រធានសាខាបក្សភូមិចំនួន ១៥មុឺនរៀល ព្រមទាំងនាំយកថវិកាក្រុមការងារចំនួន ៧,៦០០,០០០រៀល ទៅជូនលោកមេភូមិទួលសំបួរ សម្រាប់ ចំណាយលេីថ្លៃចាក់ដីធ្វើផ្លូវ ។