ក្រុមការងារចុះជួយឃុំពាមកោះស្នា និងជាប្រធានក្រុមការងារចុះជួយភូមិទួលរកា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនិងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ០៣គ្រួសារ


ស្រុកស្ទឹងត្រង់ ៖ នៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារចុះជួយឃុំពាមកោះស្នា និងជាប្រធានក្រុមការងារចុះជួយភូមិទួលរកា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ០៣គ្រួសារ ដែលរស់នៅក្នុងភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

សូមជម្រាបផងដែរអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ០៣គ្រួសារ រួមមាន៖ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៉ីអ៉ីវមួយយួរ,មីមួយកេស និងថវិកាចំនួន ៥ម៉ឺនរៀល។