ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងសម្របសម្រួល ដឹកនាំកីឡាករ គណៈកម្មការ ទូកង ទូកមួងរបស់ខេត្ដកំពង់ចាមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្ដិទៅនៅរាជធានីភ្នំពេញ


កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងសម្របសម្រួល ដឹកនាំកីឡាករ គណៈកម្មការ ទូកង ទូកមួង របស់ខេត្ដកំពង់ចាមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្ដិទៅនៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ  នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ៕