ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានចូលរួមសិក្ខាសាលាស្ដីពី ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខភាពសារវន្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល


នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមសិក្ខាសាលាស្ដីពី ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខភាពសារវន្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលអ្នកចូលរួមសរុប ១៧៤នាក់។
នៅសណ្ឋាគារហ៉ីម៉ាវ៉ារី រាជធានីភ្នំពេញ។