ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ និងឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការប្រចាំការ ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយអធិករណ៍ករណីវត្ដជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ


ស្រុកបាធាយ៖ នៅព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម និងឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការប្រចាំការ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយអធិករណ៍ករណីវត្ដជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្ដកំពង់ចាម ។