ពិធីប្រកាសផ្ទេរប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា


ពិធីប្រកាសផ្ទេរប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណៈកម្មាធិការបក្សខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ត្រូវបានតែងតាំងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ជំនួស ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី និង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជាអនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ចាម ជំនួសឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ។