ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ដ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប. ក្រោមអធិបតីភាព ឯកឧត្តម ចាន់សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ


ភ្នំពេញ៖ នាថ្ងៃទី0៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ដ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប. ក្រោមអធិបតីភាព ឯកឧត្តម ចាន់សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. នៅទីស្ដីការក្រសួងមហាផ្ទៃ ៕

កិច្ចប្រជំុនោះដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួង ស្ថាប័ពាក់ព័ន្ធ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងទីប្រឹក្សាលេខាធិការដ្ឋាន គ.ជ.អ.ប. រដ្ឋបាលរាជធានីខេត្តទាំង១២ (រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង កំពង់ស្ពឺ កំពត កោះកុង កំពង់ធំ រតនគិរី ក្រចេះ សៀមរាប កំពង់ចាម និងខេត្តបាត់ដំបង) សរុបចំនួន ៨០នាក់ ។