ស្រុកស្ទឹងត្រង់ ៖ នៅព្រឹក ថ្ងៃទី០៥ ខែ១០ ឆ្នាំ២០២៣ លោក ប្រាក់ ណូម៉ា អនុប្រធានក្រុមការងារយុវជនខេត្តកំពង់ចាម និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសូភាស ស្រុកស្ទឹងត្រង់ សហការជាមួយ អាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខគ្រួសារ បក្សក្រីក្រជួបការលំបាក ដែលសកម្មការងារបក្សចំនួន ៨គ្រួសារ នៅ ភូមិសំបូរ ៤គ្រួសារ និង ភូមិប៉ប្រក ៤គ្រួសារ។
ក្រុមការងារ បាននាំយកអំណោយ មូលនិធិឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម នឹងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ដោយក្នុង១គ្រួសារៗមាន៖អង្ករ១០គីឡូក្រាម,មីមាមា ១កេស, ទឹកសុីអុីវ ១យួរ,ត្រី ខ ១យួរ, ទឹកដោះគោខាប់ ១កំប៉ុង, ស្កសរ ១គីឡូ និងថវិការចំនួន ២០,០០០រៀល និងបន្ថែមនេះ ដែរ ក្រុមការងារ បានចូលសួរសុខទុក្ខស្រ្តី ទើបឆ្លងទន្លេ ដោយឧត្តមថវិកា ចំនួន ៥០០០០រៀល។