ស្រុកព្រៃឈរ៖នៅព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការសហជីព ចលនាកម្មករនិយោជិតខេត្ត និងក្រុមការងារកសាងគណបក្សអង្គការសហជីព ចលនាកម្មករ និយោជិត ខេត្ត-ស្រុក បានចុះសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បងប្អូន កម្មករ-កម្មការិនី ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងពេលកន្លងមក និងបាននាំយកនូវអំណោយរបស់ក្រុមការងារសហជីពខេត្ត ជូនគ្រួសារកម្មករ-កម្មការិនី ចំនួន១០គ្រួសារ នៅភូមិព្រៃទទឹងចំនួន០៥គ្រូសារ និងភូមិក្រឡោង ចំនួន០៥គ្រួសារ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមួយគ្រួសារ ទទួលបានអង្ករ២០គីឡូ មីមួយកេស និងទឹកស៊ីវអុីវមួយយួរ ។