នាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃពិធីប្រណាំងទូក ង ទូក បណ្ដែតប្រទីប ក្នុងពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅពេលខាងមុខនេះ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំ តុបតែង លម្អ សម្អាត បរិវេណ វេទិកា របស់គណៈអធិបតី និងស្លាបឆ្វេង ស្ដាំវេទិកា និងតាមមាត់ទន្លេ ស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។