កំពង់ចាម៖ នៅថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បាន អញ្ជើញចូលរួមប្រជុំការងារយុវជនថ្នាក់កណ្តាល តាមប្រព័ន្ធ អនឡាញ ជាមួយផ្នែកវប្បធម៌និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល ដើម្បីផ្សព្វផ្សាយរបាយការណ៍ និងផែនការយុវជនគណបក្ស ។