ស្រុកជើងព្រៃ៖ នៅព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករ និយោជិតខេត្ត និងក្រុមការងារថ្នាក់ខេត្ត-ស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បងប្អូន កម្មករ-កម្មការិនី និងបាននាំយកនូវអំណោយរបស់ក្រុមការងារសហជីពខេត្ត ជូនគ្រួសារកម្មករ-កម្មការិនី ចំនួន១០គ្រួសារ នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ដោយ០១គ្រួសារទទួលបានអង្ករ២០គីឡូ មី០១កេស និងទឹកស៊ីវអុីវ ០១យួរ ។