ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ និងសេចក្តីណែនាំការរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងពិធីចេញព្រះវស្សារដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ២៩ ៣០ ខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។