រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ស្ដីពីរបាយការណ៍វឌ្ឍនៈភាពផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ និងការរៀបចំសេចក្ដីព្រាងតារាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ព្រមទាំងសេចក្ដីណែរនាំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។