ផ្លូវក្រាលកៅស៊ូDBST ប្រវែងជិត ៣០គីឡូម៉ែត្រ នៅស្រុកកងមាស ត្រូវបានអភិបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់


នៅព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថោង បូរ៉ាន អនុរដ្ឋលេខាធិការក្រសួងអប់រំ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហុង ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូកម្រាស់ពីរជាន់ ប្រភេទ (DBST) ប្រវែង២៧.៣៥១ ម៉ែត្រ ដែលជាចំណងដៃថ្មីមួយទៀតរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំចំនួន៣ រួមមាន ឃុំព្រែកកុយ ឃុំរាយប៉ាយ និងឃុំ សូរគង នៃស្រុកកងមាស ខេត្តកំពង់ចាម។