ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីកិច្ចប្រជុំរួម នៃក្រុមការងរពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ គណៈកម្មាធិការអេដស៍ខេត្ត គណៈកម្មាធិការលុបបំបាត់ឳសថក្លែងក្លាយ


នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំរួម នៃក្រុមការងរពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ គណៈកម្មាធិការអេដស៍ខេត្ត គណៈកម្មាធិការលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ អនុគណៈកម្មាធិការផលិតផល ថ្នាំជក់ផ្សែងបារីខេត្តកំពង់ចាម និងផ្នែកហិរញ្ញប្បទានសុខាភិបាលប្រចាំត្រីមាសទី៣ឆ្នាំ២០២៣ នៅមន្ទីរសុខភិបាលរដ្ឋបាលខេត្តកំពង់ចាម។