នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជា អធិបតីក្នុងពិធីប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីអបអរសាទរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីលានកីឡាក្រុងកំពង់ចាម។
បើតាមរបាយការណ៍របស់លោកប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល អភិបាលខេត្តកំពង់ចាម មានក្រុមចូលរួមចំនួន ៤០ក្រុម ចំនួនកីឡាករសរុប ១៦០នាក់ មកពី១៣ រាជធានី/ ខេត្ត ក្នុងនោះ វិញ្ញាសា ៣នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបប៊ូល និងប៉េតង់ មន្ទីររ៉ែ និងថាមពល ខេត្តកំពង់ធំ ទទួលបាន ពាន១ មេដាយមាស៤គ្រឿង និងថវិកាអម ១លានរៀល ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបប៊ូល និងប៉េតង់ ខេត្តកំពង់ចាម៣ ទទួលបាន មេដាយប្រាក់៤គ្រឿង និងថវិកាអម ៦០ម៉ឺនរៀល ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្លិបប៊ូល និងប៉េតង់ ខេត្តកំពត ទទួលបាន មេដាយសំរឹទ្ធ៤គ្រឿង និងថវិកាអម ៤០ម៉ឺនរៀល ។ ចំណាត់ថ្នាក់លេខ៤ បានទៅលើក្លិប ប៊ូល និងប៉េតង់ ខេត្តសៀមរាបអង្គរ១ ទទួលបាន ថវិកា លើកទឹកចិត្ត ២០ម៉ឺនរៀល ។
ដោយឡែក វិញ្ញាសា ២នាក់ទល់២នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិប ប៊ូល និងប៉េតង់ CPP ខេត្តត្បូងឃ្មុំ២ ទទួលបាន ពាន១ មេដាយមាស២គ្រឿង និងថវិកាអម ៧០ម៉ឺនរៀល ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិប ប៊ូល និងប៉េតង់ ម្លប់ស្វាយ១ រាជធានីភ្នំពេញ ទទួលបាន មេដាយប្រាក់២គ្រឿង និងថវិកាអម ៥០ម៉ឺនរៀល ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្លិបប៊ូល និងប៉េតង់ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ១ ទទួលបាន មេដាយសំរឹទ្ធ២គ្រឿង និងថវិកាអម ៣០ម៉ឺនរៀល ។ ចំណាត់ថ្នាក់លេខ៤ បានទៅលើ ក្លិបប៊ូល និងប៉េតង់ CPP ខេត្តត្បូងឃ្មុំ៣ ទទួលបានថវិកាសម្រាប់លើកទឹកចិត្តផងដែរ៕