ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣ លោក គីមសួរ ភីរុណ ប្រធានក្រុមការងារចុះជួយឃុំទួលព្រះឃ្លាំង បានដឹកនាំសហការី នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនគ្រួសារក្រីក្រចំនួន ២០គ្រួសារ នៅក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១០kg,ទឹកសុីអុីវ ១យួរ, ទឹកត្រី ១យួ, មីមួយកេស,ទឹកដោះគោខាប់២កំប៉ុងនិងថវិកា ២០០០០៛។ បន្ទាប់មកក្រុមការងារ បាននាំយកអំពូលសឡា ចំនួន១៥ គ្រឿងទៅផ្តល់ជូនសំរាប់ដាក់បំភ្លឺតាមដងផ្លូវ។