ក្រុមការងារចុះជួយឃុំពាមកោះស្នា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាមជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកមានចំនួន ១១គ្រួសារ


ស្រុកស្ទឹងត្រង់ ៖ នៅព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារចុះជួយឃុំពាមកោះស្នា និងជាប្រធានក្រុមចុះជួយភូមិនីមួយៗ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកមានចំនួន ១១គ្រួសារ ដែលរស់នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៉ីអ៉ីវមួយយួរ,មីមួយកេស និងថវិកាចំនួន ៥ម៉ឺនរៀល៕