ស្រុកជើងព្រៃ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ និងបឋមសិក្សា ហ៊ុន សែន ផ្តៅជុំ ស្ថិតក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម។
គូរបញ្ជាក់ថា សមិទ្ធផលនានា ដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា និងមិត្តចិន ដែលចាប់ផ្តើមកសានៅឆ្នាំ ២០២២ រួមមាន អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អគារសិក្សា បណ្ណាល័យ និងអគារធនធាន ដែលមានការរៀបចំជាបន្ទប់កុំព្យូទ័រ បន្ទប់កាត់ដេរ សាលប្រជុំ បន្ទប់អាហារសម្រន់ ទីលានកីឡាបាល់បោះ រួមជាមួយសម្ភារៈបម្រើដល់ការសិក្សាអោយកាន់តែប្រសើរឡើង និងជាប្រយោជន៍ដល់ប្រជាជននៅមូលដ្ឋាន សាបព្រោះចំណេះដឹង ចំណេះធ្វើ ប្រកបដោយគុណភាព សីលធម៌ និងគុណធម៌ សម្រាប់ក្មួយៗសិស្សានុសិស្ស នៅមូលដ្ឋាន ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។