កំពង់ចាម៖ នៅព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ប្រគេនទៀនព្រះវស្សា រួមនឹងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួនបួនក្នុងក្រុងកំពង់ចាមរួមមាន៖ វត្តខេមវ័ន(បឹងស្នាយ ) វត្តបទុមរតនៈដីដុះ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតរាមបឹងកុក។
ទេយ្យទាន រួមមាន៖ ទៀនព្រះវស្សាមួយគូ អង្ករ ២០០គីឡូក្រាម មី៥កេស ទឹកបរិសុទ្ធ ៥កេស ទឹកត្រីមួយ៥យួរ ទឹកស៉ីអ៉ីវ៥យួរ ត្រីខមួយកេស ទឹកដោះមួយកេស ទឹកក្រូច៥កេស តែ ស្ករស៥គីឡូ ចង្ហានមួយស្រាក់ ផ្លែឈេី មួយកន្ក្រក់ និងបច្ច័យ ១លាន៧៥ម៉ឺន រៀល ៕