ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលស្រុកព្រៃឈរ និងព្រះសង្ឃ មន្រ្តីរាជការ និងយុវជន ទូងស្គរ និងវាយជួង នៅវត្តអារាម ទីសាធារណៈនានា ក្នុងស្រុក ដើម្បីចូលរួម អបអរសាទរ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។