កំពង់ចាម:នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត ដឹកនាំមន្ត្រីបច្ចេកទេស រួមជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យទីតាំងជួសជុលសួនច្បារការ៉ូឡាស្មៅ, តម្លើងរូបសំណាកដំរី, រៀបបង្កាន់ដៃ, ចាក់សាប បេតុង តាមបណ្ដោយច្រាំងទន្លេមេគង្គ ដែលស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានណែនាំដល់អ្នកទទួលការគម្រោងឲ្យយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់របស់រដ្ឋបាលខេត្ត និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបានទាំងគុណភាពសំណង់ និងសោភ័ណភាព ពិសេស ត្រូវសហការឲ្យបានល្អជាមួយអង្គភាពពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។