ស្រុកស្ទឹងត្រង់ ៖ នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ លឹមហៀង ប្រធានក្រុម ក្រុមការងារចុះឃុំពាមកោះស្នា បានចាត់តំណាង ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ០៦គ្រួសារ ដែលរស់នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្នុងមានភូមិពាមក្រៅ មាន០៣គ្រួសារ និងភូមិព្រែកសង្កែលិច បីគ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៉ីអ៉ីវមួយយួរ,មីមួយកេស និងថវិកាចំនួន ៥ម៉ឺនរៀល។ ខណៈនោះដែរបានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀលធ្វើស្ពានឬស្សីដែលទឹកជន់លិចលើកំណាត់ផ្លូវ ដើម្បីងាយស្រួលដល់កូនសិស្សសាលាឆ្លងកាត់ទៅសាលារៀន៕