ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី អឿន ម៉ូលី អភិបាលរងនៃគណៈអភិបាលស្រុកព្រៃឈរ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំរបាយការណ៍របស់រដ្ឋបាលស្រុក តាមបែបគំរូថ្មី របស់ក្រសួងមហាផ្ទៃ ដល់ប្រធាន និងអ្នករៀបចំរបាយការណ៍ប្រចាំការិយាល័យ អង្គភាព ចំណុះ និងជុំវិញរដ្ឋបាលសាលាស្រុក និងអញ្ជើញចូលរួមដោយលោកនាយករដ្ឋបាលស្ដីទី លោកនាយករង ប្រធានការិយាល័យ អង្គភាពចំណុះ និងជុំវិញ និងអ្នករៀបចំរបាយការណ៍ នៅសាលប្រជុំរដ្ឋបាលស្រុក សរុបអ្នកចូលរួមចំនួន ២៩នាក់។