លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បាននិមន្ត និងអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីប្រជុំប្រកាសបន្តអាណត្តិអាចារ្យ និងគណៈកម្មការវត្តមនោព្រហ្ម ស្ថិតនៅក្នុងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ


ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ព្រះតេជគុណ សាសនរង្សី ស្រៀង ស្រស់ ព្រះលេខាធិការសាលាអនុគណស្រុក តំណាងព្រះគ្រូសង្ឃរ័ក្ចវិញ្ញូ ពុំ ម៉ៅ ព្រះអនុគណស្រុកជើងព្រៃ និងលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បាននិមន្ត និងអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីប្រជុំប្រកាសបន្តអាណត្តិអាចារ្យ និងគណៈកម្មការវត្តមនោព្រហ្ម ស្ថិតនៅក្នុងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ។