ឯកឧត្តម ខៀវ កាញារីទ្ធ បើក យុទ្ធនា ការចាក់ វ៉ាកសាំង ការពារ កូ វីដ -១៩ និង ចែក អំណោយ ជូន ប្រជាពលរដ្ឋ ធ្វើ ច ត្តា ឡី ស័ក ក្នុងស្រុក កោះសូទិន


កំពង់ចាម៖ នៅថ្ងៃព្រហស្បត្តិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយ ឯកឧត្តម លោកជំទាវ ក្រុមការងារក្រសួងព័ត៌មាន ព្រមទាំងលោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីត-១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើង ដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ក្នុងក្របខណ្ឌស្រុកកោះសូទិន ចាប់ពីថ្ងៃ នេះតទៅ។

 

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន ព្រមទាំងលោកអភិបាលរង លោក លោកស្រីថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលសាលាស្រុកកោះសូទិន ព្រមទាំង លោកប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាស្រុក ផងដែរ ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះសូទិនផងដែរ ។ ឯកឧត្តម បានផ្តាំផ្ញើ និងក្រើនរំលឹកថែមទៀត អោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីត-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវ វិធានការសុខាភិបាល ៣កុំ ៣ការពារ និងជំរុញចូលរួម ចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា នៅក្នុងពេលនេះ ដើម្បីចូលរួមចំណែក ប្រយុទ្ធ ប្រឆាំងជាមួយជំងឺឆ្លងកាចសាហាវ កូវីត-១៩ នេះ ។

តាម របាយការណ៍ រប ស់ លោក យី វណ្ណៈ អភិបាល ស្រុក កោះសូទិន បាន ឲ្យ ដឹងថា ចាប់ តាំង ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ ស្រុក កោះសូទិន មាន អ្នក កើត ជម្ងឺ កូ វីដ -១៩ ចំនួន ៥៥ អង្គ / នាក់ ក្នុងនោះ ជាសះស្បើយ ចំនួន ៣៦ នាក់ និង ស្លាប់ ២ នាក់ ។ រដ្ឋបាល ស្រុក ក៏បាន រៀបចំ វិទ្យាល័យ ជី ហែ ដើម្បី ត្រៀម ធ្វើ ច ត្តា ឡី ស័ក ដែលមាន ចំនួន ២៦ បន្ទប់ អាចដាក់ មនុស្ស បាន ចំនួន ២០៨ នាក់ និង មាន អគារ ត្រៀម សម្រាប់ ព្យាបាល ១ បន្ទប់ អាចដាក់ បាន ចំនួន ១០ នាក់ ។

ទន្ទឹមនឹងនោះ ដោយមាន ការយកចិត្ត ទុកដាក់ ពី ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន ជួយឧបត្ថម្ភ ដល់ ប្រជាពលរដ្ឋ ដែល ប៉ះពាល់ ផ្ទាល់ និង ប្រយោល ជាមួយ អ្នក ជម្ងឺ កូ វីដ ហើយ ត្រូវធ្វើ ច ត្ត ឡី ស័ក នៅតាម ផ្ទះ របស់ខ្លួន សរុប ចំនួន ១៥៧ គ្រួសារ ចំណាយ ថវិកា អស់ ប្រមាណ ជាង ២៣ លាន រៀល ។ ក្រៅពីនោះ នៅសល់ ប្រជាពលរដ្ឋ ចំនួន ៥៥ គ្រួសារ ទៀត ដែល កំពុង ធ្វើ ច ត្តា ឡី ស័ក នៅតាម ផ្ទះ ។ ដូចគ្នានេះដែរ រដ្ឋបាលខេត្ត កំពង់ចាម ក៏បាន ជួយឧបត្ថម្ភ ដល់ ប្រជាពលរដ្ឋ ដែលមាន បញ្ហា ជីវភាព ជួប ការលំបាក ក្នុងកំឡុងពេល ការរីក រាលដាល នៃ ជម្ងឺ កូ វីដ ចំនួន ៥៥ គ្រួសារ ដោយ ទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និង ទឹកត្រី ផងដែរ៕