សូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា!
ស្រុកជើងព្រៃ៖ព្រឹកថ្ងៃអាទិត្យ ០៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ និងក្រុមគ្រួសារអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣ នៅមណ្ឌលបោះឆ្នោតលេខ០៤២៣ ស្ថិតនៅស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។