ឯកឧត្តម សឹម សុខព្រី អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ចាមបានអញ្ជើញចុះជួបបងប្អូនប្រជាពលរដ្ឋក្នុងភូមិ១៣និង១៥ ឃុំកោះសូទិន ស្រុកកោះសូទិនខេត្តកំពង់ចាម


ស្រុកកោះសូទិន​៖​ នៅព្រឹកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ឯកឧត្តម សឹម សុខព្រី អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ចាម និងឯកឧត្តម ស្លេះ ពុនយ៉ាមុីន អនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ចាម ឯកឧត្តម សា សុីថា អនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ចាម និងក្រុមការងារបានអញ្ជើញចុះជួបបងប្អូនប្រជាពលរដ្ឋក្នុងភូមិ១៣និង១៥ ឃុំកោះសូទិន ស្រុកកោះសូទិនខេត្តកំពង់ចាម ដើម្បីសួរពីសុខទុក្ខ និងជម្រុញបន្ថែមក្នុងការចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នានិងគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ​ និងជំរុញឲ្យប្រជាពលរដ្ឋឲ្យចេះគូសបានត្រឹមត្រូវនៅក្នុងរង្វង់លេខរៀងទី១៨របស់គណបក្សប្រជាជនកម្ពុជា។