ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ពង្រឹងកិច្ចសហការណ៍ និងគៀងគរអង្គការសង្គមស៊ីវិល និងសហគមន៍ ចូលរួមដំណើរការអភិវឌ្ឍន៍ និងសង្គេតការណ៍របស់បណ្តាញអង្គការសង្គមស៊ីវិលដៃគូរ(វ.ស.ស)ខេត្តកំពង់ចាម


ក្រុងកំពង់ចាម៖នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ពង្រឹងកិច្ចសហការណ៍ និងគៀងគរអង្គការសង្គមស៊ីវិល និងសហគមន៍ ចូលរួមដំណើរការអភិវឌ្ឍន៍ និងសង្គេតការណ៍របស់បណ្តាញអង្គការសង្គមស៊ីវិលដៃគូរ(វ.ស.ស)ខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក លោកស្រី ប្រធានអង្គការសង្គមស៊ីវិលនិងលោក លោកស្រី ប្រធានសហគមន៍។