នាពេលព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធី អបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ និង បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកស្រីសន្ធរ ចំនួន១៣៣នាក់ ។ ក្នុងនោះមេដាយការពារជាតិ ថ្នាក់មាស ៣៤នាក់ និងថ្នាក់ប្រាក់៩៩នាក់ នៅសាលប្រជុំ សាលាស្រុកស្រីសន្ធរ ព្រមទាំងបាននាំយកថវិកា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្នុងម្នាក់ ៥០០០០រៀល ផងដែរ។