នៅព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម លី ថៃហាក់ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់សៀម តំណាង ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់សៀម សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំកៀនជ្រៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារសមាជិកបក្ស ដែលមានជីវភាពខ្វះខាតជួបការលំបាក ចាស់ជរា គ្មានទីពឹង រស់នៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន៦គ្រួសារ។
អំណោយដែលត្រូវផ្តល់ជូនគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឃុំកៀនជ្រៃ នៃស្រុកកំពង់សៀម ចំនួន៦គ្រួសារនោះ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រីមួយយួរ, ទឹកស៉ីអ៉ីវមួយយួរ, ត្រីខមួយយួរ, មីមួយកេស និងថវិកាចំនួ៥ម៉ឺនរៀល៕