លោក សោ សាវឿន អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់  ចុះជួយស្រុកស្ទឹងត្រង់ ចែកជូនដល់ប្រជាពលរដ្ឋចំនួន១.១៦៩គ្រួសារ


នៅព្រឹក ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ លោក សោ សាវឿន អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់  និងសហការី ព្រមទាំងគណបក្សមូលដ្ឋានឃុំ ភូមិ បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងបាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ ចែកជូនដល់ប្រជាពលរដ្ឋចំនួន១.១៦៩គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន សារ៉ុង១ ថវិកា១០,០០០រៀល បិតស្ទិចឃ័រតាមខ្នងផ្ទះបានចំនួន ៩៧៩ខ្នងផ្ទះ។