នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជូននូវសមិទ្ធផលបន្ថែម ទៅតាមសំណូមពររបស់នាយិកាសាលា រួមមាន៖
-អគារ ២ខ្នង មានកំពស់២ជាន់ ២០បន្ទប់ -ក្លោងទ្វារ របងសាលា ។ល។