ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ចើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាអនុវិទ្យាល័យ(ជយោ)ស្ថិតនៅភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


ស្រុកចំការលេី​៖​ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចានដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាអនុវិទ្យាល័យ(ជយោ)ស្ថិតនៅភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ។