ស្រុកកំពង់សៀម ៖នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានក្រុមបក្សក្នុងស្រុកកំពង់សៀម ចំនួន ៧.៣៩៦នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលពិធីប្រព្រឹត្តទៅនៅក្នុងបរិវេណទីស្នាក់ការគណបក្សឃុំទ្រាន ស្រុកកំពង់សៀម។
ក្នុងឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារ ក៏បានផ្តល់ថវិកាឧបត្ថម្ភរបស់គណបក្ស ជូនដល់សមាជិកដែលបានចូលរួមទាំងអស់ ក្នុងម្នាក់ទទួលបាន ថវិកាចំនួន ២០.០០០រៀលផងដែរ។