ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានក្រុមបក្សមកពីឃុំចំនួន១៥ ក្នុងស្រុកព្រៃឈរ ចំនួន ៨.០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេជ្ជបណ្ឌិត យឹម ឆៃលី


ស្រុកព្រៃឈរ៖នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានក្រុមបក្សមកពីឃុំចំនួន១៥ ក្នុងស្រុកព្រៃឈរ ចំនួន ៨.០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេជ្ជបណ្ឌិត យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណ វត្តឃ្លោយ ភូមិមៀនទី២ ឃុំមៀន ស្រុកព្រៃឈរ ។

ក្នុងឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារ ក៏បានផ្តល់ថវិកាឧបត្ថម្ភរបស់គណបក្ស ជូនដល់សមាជិកដែលបានចូលរួមទាំងអស់ ក្នុងម្នាក់ទទួលបាន ថវិកាចំនួន ២០.០០០រៀលផងដែរ។