ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ដ និងឯកឧត្តម វេជ្ជបណ្ឌិត អ៊ឹង ភារុន រដ្ឋលេខាធិការក្រសួងសុខភិបាល បានអញ្ជើញចូលជាអធិបតីក្នុងធពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់»


នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រសួងសុខាភិបាល សហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» នៅសាលសន្និសីទសាលាខេត្ត ក្រោមអធិបតីភាព លោក ហាន កុសល អភិបាលរង ខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តម វេជ្ជបណ្ឌិត អ៊ឹង ភារុន រដ្ឋលេខាធិការក្រសួងសុខភិបាល ។