លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញ ចូលរួម ពិធីបើក វគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ ស្ដីពីអនុសញ្ញា ស៊ី-ដ ( CEDAW ) ច្បាប់ គោលនយោបាយពាក់ព័ន្ធ និងអនុសាសន៍ ១២ចំណុច របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី


នៅព្រឹក​ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម​តំណាង​ដ៍ខ្ពង់ខ្ពស់​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញ ចូលរួម ពិធីបើក វគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ ស្ដីពីអនុសញ្ញា ស៊ី-ដ ( CEDAW ) ច្បាប់ គោលនយោបាយពាក់ព័ន្ធ និងអនុសាសន៍ ១២ចំណុច របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពី លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការ អគ្គលេខាធិការរដ្ឋាន អចិន្ត្រៃយ៍ នៃ ក.ជ.ក.ស នៅសាលប្រជ៉ំសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ៕