កំពង់ចាម៖នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកែប្រែរបស់ទណ្ឌិតដែលត្រូវស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យឯករាជ្យជាតិ(០៩.វិច្ចិកា) ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងទិវាជ័យជន្នះ ៧មករា ឆ្នាំ២០២៤ នៅសាលប្រជុំ ផ.អ.៣ រដ្ឋបាលខេត្តកំពង់ចាម សរុបអ្នកចូលរួមចំនួន១៩នាក់ ។