កំពង់ចាម ៖នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីចុះសិក្សាទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលលើដីទួលព្រៃបុស្ស ក្នុងស្រុកកំពង់សៀម។