ឯកឧត្តម​ លី​ ថៃហាក់​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម​ បានអញ្ជេីញ​សំណេះសំណាល​ សួរសុខទុក្ខ​ និងពាំនាំអំណោយ​មនុស្ស​ធម៍មកផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក​ និងខ្វះខាតលេីជីវភាពប្រចាំថ្ងៃ​ ចំនួន២០គ្រួសារ​


ស្រុកកំពង់សៀម៖នៅរសៀល​ ថ្ងៃទី​១៣​ ខែឧសភា​​ ឆ្នាំ​២០២៣​ ឯកឧត្តម​ លី​ ថៃហាក់​ ទីប្រឹក្សាក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម​ តំណាង​ដ៍ខ្ពង់ខ្ពស់​ ឯកឧត្ដម​ វេង​ សាខុន​ និងលោកជំទាវ​ បានរួមនិមន្តដោយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកកំពង់សៀម​ បានអញ្ជេីញ​សំណេះសំណាល​ សួរសុខទុក្ខ​ និងពាំនាំអំណោយ​មនុស្ស​ធម៍មកផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក​ និងខ្វះខាតលេីជីវភាពប្រចាំថ្ងៃ​ ចំនួន២០គ្រួសារ​ ដែលរស់នៅក្នុងឃុំអំពិល​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

អំណោយមនុស្សធម៍​ដែលត្រូវផ្តល់ជូនគ្រួសារជួបការលំបាក​និងខ្វះខាត​ ចំនួន២០គ្រួសារ​ ក្នុងឃុំអំពិល​ ស្រុកកំពង់សៀម​ រួមមាន៖​ អង្ករ​២៥គីឡូក្រាម​, មីមួយកេស​,​ទឹកត្រី​មួយយួរ, ទឹកស៊ីអ៉ីវមួយយួរ​, ត្រីខមួយយួរ​ និងថវិកា៥០០០០រៀល៕