ស្រុកស្ទឹងត្រង់៖ លោក ប្រាក់ ណូម៉ា អនុប្រធានក្រុមការងារយុវជនខេត្តកំពង់ចាម និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែ០៥ ឆ្នាំ២០២៣ សហការណ៍ជាមួយគណបក្សមូលដ្ឋាន បានប្រជុំពិភាក្សាការអនុវត្តផែនការការងារ និងបានចុះសួរសុខទុក្ខ ប្រជាជន ដែលជួបការលំបាក ចំនួន ៨ គ្រួសារ នៅភូមិអង្គល ៤គ្រួសារ និង ភូមិដីក្រហម ៤គ្រួសារ ដោយនាំយកអំណោយមូលនិធិ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ដោយក្នុង១គ្រួសារៗមាន÷ អង្ក ១០គីឡូ, មី ១កេស, ទឹកត្រី ១យួរ; ទឹកសុីអុីវ ១យួរ, ត្រី ខ ១យួរ, ទឹកដោះគោខាប់ ១កំប៉ុង, ស្កសរ ១គីឡូ; ថ្នាំពេទ្យ ១កញ្ចប់៤មុខ និងថវិកាចំនួន ២០,០០០រៀល៕