ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញចូលរួមបញ្ចប់វគ្គស្តីពីកាអនុវត្តកាងារគណនេយ្យភាពសង្គម ដោយបានសំណេះសំណាល និងផ្តល់អនុសាសន៍ និងបទពិសោធន៍ល្អៗ ដល់អ្នកសម្របសម្រួលសហគមន៍ឃុំ សង្កាត់


ស្រុកព្រៃឈរ ៖នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបញ្ចប់វគ្គស្តីពីកាអនុវត្តកាងារគណនេយ្យភាពសង្គម ដោយបានសំណេះសំណាល និងផ្តល់អនុសាសន៍ និងបទពិសោធន៍ល្អៗ ដល់អ្នកសម្របសម្រួលសហគមន៍ឃុំ សង្កាត់ នៅសាលាស្រុកព្រៃឈរ ដែលមានសិក្ខាកាមចូលរួម ៤៧នាក់ ស្រី៣២នាក់ ។

ព្រមទាំងចុះត្រួតពិនិត្យមន្រ្តីសម្របសម្រួលគណនេយ្យភាពសង្គមនៅមណ្ឌលសុខភាព ឃុំសូរសែន្យ និងសាលាឃុំសូរសែន្យ។