ដោយមានការចាត់តាំងពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ស្រី សុភ័ក្ដ្រ និងឯកឧត្ដម សា សុីថា អភិបាលរងខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំង ករណីប្រជាពលរដ្ឋម្ចាស់គណនីឈ្មោះ Veasna Teng បានខមមិន និងផ្ញើសារចូលក្នុងគេហទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ពីករណីទាមទាដីមរតករវាងកូនចុង ពីកូនដើម នៅភូមិព្រែកត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ៕