នៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ រួមនឹងអាជ្ញាធរស្រុកកងមាស ចុះពិនិត្យទីតាំង រៀបចំប្រារព្ធកម្មពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមនោរម្យ ហៅវត្តចាស់ ស្ថិតក្នុងភូមិទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។